I. លក្ខខណ្ឌអំពីផ្សារ ARDB (Term of ARDB Marketplace)
ផ្សារ ARDB គឺជា ផ្សារអនឡាញដែល អ្នកផលិត អ្នកទិញ និងអ្នកលក់ អាចធ្វើការទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីទិញ-លក់ផលិតផលកសិកម្ម សេវាកម្ម សម្ភារកសិកម្ម និងសម្ភារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យកសិកម្ម។ លោកអ្នកដែលប្រើប្រាស់ សូមអានលក្ខខណ្ឌ និងខចែង ខាងក្រោមដោយយកចិត្តទុកដាក់។ តាមរយៈការប្រើប្រាស់ផ្សារ ARDB និងមុខងារដែលមានក្នុងកម្មវិធី លោកអ្នកយល់ព្រមលើលក្ខខណ្ឌ និង ខចែង ដែលមានចែងដូចខាងក្រោម។
II. គោលបំណង (Objective)
ផ្សារ ARDB មានគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយពីកសិផល ជី ពូជ ថ្នាំ សម្ភារកសិកម្ម គ្រឿងយន្តកសិកម្ម និង ជាពិសេសផលិតផលកសិកម្ម និងកែ ច្នៃ។ តាមរយៈផ្សារ ARDB អតិថិជនអាចទិញ និងចុះឈ្មោះជាអ្នកលក់ ផលិតផលដែលទាក់ទងនឹងវិស័យកសិកម្មច្រើនប្រភេទតាមតម្រូវការ ពីសហគមន៏ កសិកម្ម កសិពាណិជ្ជករ ក្រុមហ៊ុន/សហគ្រាសកែច្នៃនាំចេញ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកសិកម្ម និងក្រុមហ៊ុនផ្គត់ផ្គង់ចែកចាយផលិតផលកសិកម្ម ។ អតិថិជន អាចស្វែងរកព័ត៌មានផលិតផល តម្លៃ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗដែលមាននៅក្នុងផ្សារ ARDB។
III. និយមន័យ (Definition)
- ARDB៖ សំដៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
- ផ្សារ ARDB (ARDB Market)៖ សំដៅដល់ផ្សារលក់ទំនិញនិងសេវាកម្ម តាមអនឡាញដោយប្រើប្រាស់កុំព្យូទ័រ ឬ ទូរសព្ទដៃទំនើប Tablet និង ឧបករណ៍ផ្សេងទៀតដែលភ្ជាប់ប្រព័ន្ធ អ៊ីនធឺណិត (Internet)។
- គណនីអតិថិជន (User Account)៖ សំដៅដល់ឈ្មោះសម្គាល់គណនេយ្យ ដែលត្រូវបានប្រើប្រាស់ដើម្បីកត់ត្រាប្រតិបត្តិការផ្សេងៗនៅលើផ្សារ ARDB ។
- លេខកូដ OTP (One-Time Password (OTP)៖ គឺជាលេខកូដ ដែលមានស៊េរីជាលេខត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិសម្រាប់ អតិថិជនផ្ទៀងផ្ទាត់បញ្ចូលលេខ OTP ដើម្បី Login ចូលប្រើផ្សារ ARDB។
- កាត (Card)៖ សំដៅដល់ផលិតផលមួយរបស់ធនាគារ ដែលរួមមានប្រភេទ កាតឥណទាន កាតឥណពន្ធ និងកាតបង់ប្រាក់ជាមុនដើម្បីធ្វើប្រតិបត្តិការធនាគារ។
- កាតឥណពន្ធ (Debit Card)៖ សំដៅដល់កាតធនាគារមួយប្រភេទ ដែលភ្ជាប់ជាមួយគណនីអតិថិជនផ្ទាល់តាមកំរិតសមតុល្យអាចប្រើប្រាស់បានក្នុងការទូទាត់ និងធ្វើប្រតិបត្តិការសេវាផ្សេងៗ។
- កាតឥណទាន (Credit Card)៖ សំដៅដល់កាតធនាគារមួយប្រភេទ ដែលអនុញ្ញាតអោយអតិថិជនអាចទិញ ទំនិញ ឬ សេវាកម្ម ដោយមិនចាំបាច់មានសាច់ប្រាក់ក្នុងគណនីធនាគារ ប៉ុន្តែតម្រូវឱ្យទូទាត់ សងពេលក្រោយ។
- កាតបង់ប្រាក់ជាមុន (Prepaid Card)៖ សំដៅដល់កាតធនាគារមួយប្រភេទ ដែលតម្រូវអោយអតិថិជនដាក់ប្រាក់ជាមុន ដើម្បីប្រើប្រាស់កាតនេះក្នុងការទិញទំនិញ ឬ ទូទាត់វិក្កយបត្រ។
- ការទូទាត់ពេលទទួលទំនិញ (Cash On Delivery)៖ គឺជាការទូទាត់ប្រាក់នៅពេលអតិថិជនទទួលបានទំនិញ។
- កូដ KHQR (KHQR Code)៖ អតិថិជនអាចស្កេនទូទាត់ និងបង់ប្រាក់ដោយផ្ទាល់ ទៅកាន់ធនាគារដែលជាសមាជិកបាគង ដោយប្រើប្រាស់ KHQR កូដ ដោយមិនចាំបាច់បញ្ចូលលេខគណនីធនាគារផ្សេងឡើយ។
- ប្រតិបត្តិការ (Transaction)៖ សំដៅដល់ ប្រតិបត្តិការទិញ និង ទូទាត់ ដែលបានធ្វើឡើងដោយអតិថិជន នៅលើផ្សារ ARDB ។
- ការជូនដំណឹង (Notification) ៖សំដៅដល់សារជាអេឡិចត្រូនិក (SMS, E-mail) ដែលផ្ដល់ដោយ ផ្សារ ARDB ពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយដែលបានកើតឡើង ឬការផ្តល់ព័ត៌មានផ្សេងៗទៅកាន់អតិថិជន។
- អតិថិជន/អ្នកទិញ (Buyer)៖ សំដៅដល់អតិថិជនផ្សារ ARDB ក្នុងការស្វែងរកទំនិញ និងទិញទំនិញតាមអនឡាញជាមួយផ្សារ ARDB។
- ពាណិជ្ជករ/អ្នកលក់ (Merchant)៖ សំដៅដល់ពាណិជ្ជករលក់ដុំនិងលក់រាយ ឬអាជីវករ ដែលអនុលោមតាមកិច្ចព្រមព្រៀង និងយល់ព្រមទទួលធ្វើជាពាណិជ្ជករផ្សារ ARDB
- ឆាត (Chat)៖ ការទំនាក់ទំនងផ្តល់ព័ត៌មានអំពីផលិតផល និងសេវាកម្ម រវាងអ្នកលក់ និងអ្នកទិញ នៅលើផ្សារ ARDB។
- បញ្ជាក់ការទិញ (Check Out) ៖ជាដំណាក់កាលដែលអតិថិជនពិនិត្យ និងសម្រេចទិញទំនិញ មុនពេលទូទាត់ប្រាក់។
- អ្នកដឹកជញ្ជូន(Carrier)៖ សំដៅដល់អ្នកផ្តល់សេវាដឹកជញ្ជូនទំនិញពីពាណិជ្ជករទៅអតិថិជន។
- ការបញ្ជាទិញ (Order)៖ សំដៅទៅដល់ការទិញទំនិញលើ ផ្សារ ARDB ។
- ពន្ធអាករតម្លៃបន្ថែម (Value Added Tax-VAT)៖ ជាប្រភេទពន្ធប្រយោលដែលសហគ្រាស ឬអាជីវកម្មបានចុះបញ្ជីអាករបន្ថែម ត្រូវប្រមូលពីអតិថិជនចុងក្រោយក្នុងអត្រា ១០% នៃរាល់ការផ្គត់ផ្គង់ទំនិញ ឬសេវាកម្មនៅក្នុងប្រទេសកម្ពុជា។
- ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច (Online Payment)៖ សំដៅដល់ការទូទាត់ថ្លៃទំនិញ និង សេវាកម្មផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត។
- ការប្រគល់ទំនិញត្រឡប់ (Return)៖ ពេលដែលទំនិញមានបញ្ហា និងមានការយល់ព្រមឱ្យ ផ្លាស់ប្តូរ ប្រគល់ត្រលប់រវាង អតិថិជន និងពាណិជ្ជករ។
- ការទូទាត់សំណង(Refund)៖ ពេលដែលទំនិញមានបញ្ហាមិនអាចផ្លាស់ប្តូរបាន ត្រូវមានការយល់ព្រមសងត្រលប់ថ្លៃទំនិញរវាង អតិថិជន និងពាណិជ្ជករ។
- ប្រតិបត្តិករផ្សារ ARDB៖ សំដៅដល់បុគ្គល ឬក្រុមប្រតិបត្តិការ របស់ផ្សារ ARDB។
- វិវាទ (Dispute)៖ បញ្ហាកើតឡើងណាមួយរវាង អតិថិជន និងពាណិជ្ជករ នៅលើផ្សារ ARDB។
IV. ការប្រើប្រាស់ផ្សារ ARDB (Term of Use ARDB Marketplace)
អតិថិជន ត្រូវអនុវត្តទៅតាមលក្ខខណ្ឌ និងខចែង ក្នុងផ្សារ ARDB ។ អតិថិជនមិនមានសិទ្ធិលើកម្មសិទ្ធិបញ្ញាណាមួយរបស់ ពាណិជ្ជករ និង/ឬផ្សា ARDB ដូចជា ការប្រើប្រាស់ស្លាកយីហោ ឬឡូហ្គោជាដើម។ ផ្សារ ARDB ជាទីកន្លែងសម្រាប់លក់ផលិតផលផ្តោតលើគុណភាព តម្លៃ សេវាកម្មប្រកបដោយក្រមសីលធម៌ និងភាពស្មោះត្រង់។
V. ការចុះឈ្មោះប្រើប្រាស់ផ្សារ ARDB (Registration)
5.1. អតិថិជនតម្រូវឱ្យចុះឈ្មោះចូលប្រើប្រាស់ផ្សារ ARDB និងទទួលខុសត្រូវរាល់ប្រតិបត្តិការទាំងអស់។
5.2. អតិថិជនត្រូវរក្សាលេខកូដសម្ងាត់ និងឈ្មោះគណនីអោយមានសុវត្ថិភាព មិនត្រូវចែករំលែកជាមួយអ្នកដទៃ។
5.3. ដើម្បីចុះឈ្មោះប្រើប្រាស់ផ្សារ ARDB អតិថិជនត្រូវមានអាយុយ៉ាងតិច១៨ ឆ្នាំ។
5.4. អតិថិជនត្រូវផ្ដល់ព័ត៌មានត្រឹមត្រូវ មិនត្រូវផ្តល់ព័ត៌មានក្លែងបន្លំដើម្បីចូលប្រើប្រាស់ផ្សារ ARDB ឡើយ។
5.5. ផ្សារ ARDB មានសិទ្ធផ្អាក ឬ លុប គណនីរបស់អតិថិជនករណីមានការសង្ស័យណាមួយ ឬធ្វើបំពានលើលក្ខខណ្ឌនឹងខចែងរបស់ផ្សារ ARDB។
VI. ការបញ្ជាទិញ (Order)
6.1. អតិថិជនអាចមើល និងជ្រើសរើសផលិតផលលើផ្សារ ARDB ដើម្បីទិញទំនិញ ដោយចុចពាក្យ “ដាក់ចូលកន្ត្រក់” នោះត្រូវបានចាត់ទុកថាអតិថិជនបានចាប់ផ្តើមធ្វើការបញ្ជាទិញ ។
6.2. អតិថិជនអាចចរចារ តម្លៃ ផលិតផលណាមួយ ជាមួយពាណិជ្ជករ មុនសម្រេចចិត្តបញ្ជាទិញទំនិញ ។
6.3. អតិថិជនត្រូវជ្រើសរើស របៀបទូទាត់ប្រាក់ ក្រុមហ៊ុនដឹកជញ្ជូន និងកំណត់ទីតាំងដឹកជញ្ជូន រួចបន្តទៅទូទាត់ប្រាក់ដើម្បីបញ្ចប់ការបញ្ជាទិញ។
6.4. ក្រោយពេលទូទាត់ប្រាក់រួចរាល់ អតិថិជននឹងទទួលបានសារជូនដំណឹង អំពីការបញ្ជាទិញបានជោគជ័យ។
6.5. អតិថិជនត្រូវរង់ចាំការបញ្ជាក់ ទទួលផ្គត់ផ្គង់ទំនិញពីពាណិជ្ជករ។
6.6. នៅពេលការបញ្ជាទិញជោគជ័យ អតិថិជនមិនអាចលុបចោលការកម្មង់បានទេ។
VII. ការទូទាត់ (Payment)
7.1. អតិថិជនត្រូវទូទាត់ប្រាក់លើការបញ្ជាទិញទំនិញរួមបញ្ចូល៖ ថ្លៃទំនិញសរុប ពន្ធអាករ និងថ្លៃដឹកជញ្ជូន ។
7.2. អតិថិជនអាចទូទាត់ តាមរបៀបខាងក្រោម៖
- ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច៖ ពេលបញ្ជាទិញទំនិញអតិថិជនត្រូវទូទាត់ប្រាក់តាមរយៈកាតធនាគារ និងស្កេន KHQR កូដ។
- ការទូទាត់ពេលទទួលទំនិញពីអ្នកដឹកជញ្ជូន៖ ពេលទទួលបានទំនិញពីអ្នកដឹកជញ្ជូន អតិថិជនត្រូវទូទាត់ប្រាក់តាមមធ្យោបាយណាមួយ ដោយមានការយល់ព្រមពីពាណិជ្ជករ។
- ផ្សារ ARDB ទទួលយកការទូទាត់ប្រាក់ ជារូបិយប័ណ្ណដុល្លាអាម៉េរិក (USD) តែមួយគត់។
VIII. ការដឹកជញ្ជូន (Shipping and Delivery)
8.1. អតិថិជនត្រូវកំណត់ទីតាំង និងជ្រើសរើសប្រភេទដឹកជញ្ជូនឱ្យបានត្រឹមត្រូវ។
8.2. អតិថិជនអាចជ្រើសរើសការដឹកជញ្ជូនដោយក្រុមហ៊ុនដៃគូ ឬ ដឹកជញ្ជូនដោយពាណិជ្ជករ ឬ អតិថិជនអាចទៅយកទំនិញដោយខ្លួនឯង។
8.3. កម្រៃសេវាដឹកជញ្ជូនអាស្រ័យលើ ចម្ងាយ ទំហំ ទម្ងន់ តាមប្រភេទទំនិញ និងទីតាំងដែលបានកំណត់។
8.4. លក្ខខណ្ឌការដឹកជញ្ជូន អាចត្រូវកែប្រែដោយមូលហេតុពាណិជ្ជករគ្មានមធ្យោបាយដឹកជញ្ជូន។ ក្នុងករណីនេះ កម្រៃសេវាដឹកជញ្ជូនតាមរយៈពាណិជ្ជករ មិនមានបញ្ចូលក្នុងវិក្កយបត្រទេ។
8.5. ពេលបញ្ជាទិញរួចរាល់ អតិថិជនមិនអាចកែប្រែទីតាំង និងតម្លៃ សម្រាប់ដឹកជញ្ជូន នៅលើកម្មវិធីផ្សារ ARDB បានទេ។
8.6. ក្នុងករណីអតិថិជនចង់ធ្វើការផ្លាស់ប្តូរទីតាំងសម្រាប់ដឹកជញ្ជូន អតិថិជនអាចធ្វើការចរចាផ្ទាល់ជាមួយពាណិជ្ជកលើសេវាដឹកជញ្ជូនបន្លែម តាមទីតាំងជាក់ស្តែង។
8.7. អតិថិជនត្រូវពិនិត្យទំនិញ ពេលទទួលបានពីអ្នកដឹកជញ្ជូន។
IX. ការប្រគល់ទំនិញត្រឡប់ (Return)
9.1. អតិថិជនត្រូវផ្តល់មូលហេតុជាក់លាក់ លើការស្នើសុំប្តូរ ឬប្រគល់ត្រលប់ដូចខាងក្រោម៖
ក. អតិថិជនស្នើសុំប្តូរ ឬ ប្រគល់ទំនិញត្រលប់ ករណីពាណិជ្ជករផ្គត់ផ្គង់ទំនិញខូចគុណភាព បែកបាក់ ឬខុសពីការបញ្ជាទិញ ។
ខ. អតិថិជនទទួលបានទំនិញ ប៉ុន្តែចង់ស្នើសុំប្តូរវិញ ព្រោះមិនសមស្របសម្រាប់ប្រើប្រាស់ករណីនេះ ទំនិញត្រូវរក្សាររូបរាងដើមទាំងគុណភាព និងការវេចខ្ចប់។
គ. អតិថិជនត្រូវមានភស្តុតាង ជារូបភាពសម្រាប់បញ្ជាក់។
ឃ. កម្រៃដឹកជញ្ជូននៃការប្តូរ ឬ ការប្រគល់ទំនិញត្រលប់អាស្រ័យលើការចរចាររវាងអតិថិជន និង ពាណិជ្ជករ។
9.2. ចំណុច 9.1 អាចប្រពឹត្តទៅបាន ត្រូវមានការព្រមព្រៀងរវាង អតិថិជន និងពាណិជ្ជករ ដោយផ្អែកលើរយៈពេលដែលបានកំណត់ និងស្របតាមលក្ខខណ្ឌនៃប្រភេទផលិតផលនីមួយៗ។
9.3. អតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវលើទំនិញដែលចង់ប្តូរ ឬប្រគល់ត្រលប់។
X. ការទូទាត់សំណង (Refund)
ករណីអតិថិជនស្នើសុំសំណងត្រឡប់ ត្រូវមានការយល់ព្រមទូទាត់ពីពាណិជ្ជករ និងអនុវត្តតាមនីតិវិធីដូចខាងក្រោម៖
10.1. អតិថិជនអាចស្នើសុំទូទាត់សំណងត្រឡប់ ផ្អែកលើលក្ខខណ្ឌធានានៃផលិតផលនីមួយៗ។
10.2. ចំនួនទឹកប្រាក់ដែលអតិថិជនទទួលបានពីការសងត្រឡប់ អាចគ្រប់ចំនួន ឬ មិនគ្រប់ចំនួន នៅក្នុងវិក្កយបត្រសរុប អាស្រ័យលើទំហំខូចខាត និងការចរចាជាក់ស្តែង ដូចមានចែងក្នុងចំណុចលេខ IX។
10.3. ករណីអតិថិជនទូទាត់ប្រាក់ តាមរយៈប្រព័ន្ធអនឡាញរួច តែត្រូវបដិសេធការផ្គត់ផ្គង់ ដោយមូលហេតុទំនិញអស់ ឬមិនគ្រប់ចំនួន ពាណិជ្ជករត្រូវធ្វើការទូទាត់សងត្រឡប់ទៅអតិថិជនវិញតាមចំនួនជាក់ស្តែង។
10.4. ករណីអតិថិជនទូទាត់ប្រាក់ តាមរយៈប្រព័ន្ធអនឡាញរួច តែទទទួលបានទំនិញខូចគុណភាព ពាណិជ្ជករត្រូវធ្វើការទូទាត់សងត្រឡប់ទៅអតិថិជនវិញ តាមការចចារជាក់ស្តែង រវាងពាណិជ្ជករ និងអតិថិជន។
10.5. ករណីអតិថិជនទូទាត់ប្រាក់ជាមួយពាណិជ្ជករផ្ទាល់ ក្នុងលក្ខខណ្ឌពេលទទទួលបានទំនិញខូចគុណភាព ពាណិជ្ជករត្រូវធ្វើការទូទាត់សងត្រឡប់ទៅអតិថិជនវិញ។
XI. ការដោះស្រាយវិវាទ (Dispute Resolution)
11.1. វិវាទត្រូវដោះស្រាយដោយសន្តិវិធី អតិថិជនអាចស្នើសុំដោះស្រាយវិវាទទៅពាណិជ្ជករ ក្រោមការសម្របសម្រួលពីផ្សារ ARDB ពេលមានបញ្ហា ដូចជា ទំនិញមិនមកដល់តាមសន្យា ទំនិញខុសពីការព្រមព្រៀង មិនទទួលបានទំនិញ និងទំនិញមិនគ្រប់ចំនួនជាដើម។
11.2. លក្ខខណ្ឌទូទៅនេះត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
11.3. ករណីមានវិវាទកើតឡើង ភាគីទាំងពីរត្រូវដោះស្រាយដោយសន្តិវិធី។ ករណីវិវាទមិនអាច ដោះស្រាយបានដោយសន្តិវិធី វិវាទនឹងត្រូវបញ្ជូនទៅ ដោះស្រាយដោយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកកម្មពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា (“ម.ជ.ម”) ស្របតាមវិធានស្ដីពីមជ្ឈត្តការរបស់ ម.ជ.ម (“វិធានស្ដីពីមជ្ឈត្តការ ម.ជ.ម”)។
11.4. បញ្ហាផ្សេងៗដែលមិនមានចែងនៅក្នុងលក្ខខណ្ឌ និងខចែងនេះ ត្រូវអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
XII. ការកែប្រែ លក្ខខណ្ឌ និងការជូនដំណឹង (TERM MODIFICATION AND NOTICES)
1. ផ្សារ ARDB រក្សាសិទ្ធិក្នុងការកែប្រែព័ត៌មាន លក្ខខណ្ឌផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់ ដោយធ្វើការជូនដំណឹងទៅអតិថិជន ។
2. រាល់ការកែប្រែលក្ខខណ្ឌខាងលើ ផ្សារ ARDB នឹងធ្វើការផ្សព្វផ្សាយតាមរយៈមធ្យោបាយណាមួយដូចខាងក្រោម៖
§ តាមរយៈវេបសាយ និងបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ ផ្សារ ARDB
§ ការផ្ញើសារ និង/ឬ អ៊ីម៉ែលទៅកាន់អតិថិជន
§ តាមរយៈ កម្មវិធី ផ្សារ ARDB និងគេហទំព័រ ឬមធ្យោបាយផ្សេងៗដែល ផ្សារ ARDB បានជ្រើសរើស។
3. អតិថិជនត្រូវបានសន្មតថាបានទទួលការជូនដំណឹងស្តីពីការកែប្រែខាងលើភ្លាមៗ បន្ទាប់ពី ផ្សារARDB បានធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាន តាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងលើ។
XIII. សេវាកម្មអតិថិជន (Customer Service)
ប្រសិនលោកអ្នកមានចម្ងល់ ឬសំណួរ អំពីលក្ខខណ្ឌ និងខចែង នៃការប្រើប្រាស់ផ្សារ ARDB នេះ
សូមទាក់ទងមកធនាគារ ARDB តាមរយៈមធ្យោបាយដូចខាងក្រោម៖
ខ្ញុំបានអាន និងយល់ព្រមអនុវត្តតាមលក្ខខណ្ឌ និងខចែង នៃការប្រើប្រាស់កម្មវិធី ផ្សារ ARDB និងគេហទំព័រ ដូចបានបញ្ជាក់ខាងលើ។
អ្នកត្រូវចូលទៅក្នុងគណនីរបស់អ្នក ដើម្បីបន្ថែមផលិតផលទៅក្នុងបញ្ជីចូលចិត្តរបស់អ្នក។
សូមទុកលេខទំនាក់ទំនងរបស់អ្នក ហើយយើងនឹងផ្តល់អំពីតម្លៃនៃទំនិញ។