ផ្ញើទៅ៖
តើវាជាទីតាំងត្រឹមត្រូវរបស់អ្នកទេ? តម្លៃ និងលក្ខខណ្ឌអាចប្រែប្រួលអាស្រ័យលើទីតាំង
សូមជ្រើសរើសទីតាំងផ្សេងទៀត។

    • ជ្រើសរើសភាសា
    • ជ្រើសរើសរូបិយប័ណ្ណ

    ឥណទានគាំទ្រដល់សហគមន៍កសិកម្ម ដែលស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម

    ឥណទានគាំទ្រដល់សហគមន៍កសិកម្ម ដែលស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម

    អតិថិជនគោលដៅ

    សហគមន៍កសិកម្ម/សហគមន៍កសិកម្មទំនើប ដែលមានផលិតកម្មក្នុងស្រុកទាក់ទងនឹងខ្សែច្រវាក់ផលិតកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម។

    លក្ខខណ្ឌតម្រូវ

    • សហគមន៍កសិកម្ម/សហគមន៍កសិកម្មទំនើបដែលបានចុះបញ្ជី និងទទួលស្គាល់ដោយស្ថាប័នអាណាព្យា-បាល ព្រមទាំងមានទីតាំង ឬផលិតកម្ម ច្បាស់លាស់ក្នុងស្រុក
    • មានកេរ្តិ៍ឈ្នោះល្អ និងបទពិសោធន៍ប្រកបអាជីវកម្ម
    • មានការកត់ត្រា និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមការកំណត់របស់ស្ថាប័នអាណាព្យាបាល
    • មានលំហូរសាច់គ្រប់គ្រាន់ដែលធានាលើការទូទាត់សងឥណទានត្រឡប់វិញបាន

    គោលបំណងឥណទាន

    ធ.អ.ជ.ក. នឹងផ្តល់ឥណទានគាំទ្រសម្រាប់ជាទុនបង្វិលតាមរដូវកាល/វគ្គផលិតកម្ម ដូចជាការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការប្រមូលទិញផលិតផលកសិកម្ម ប្រតិបត្តិការស្តុកទុក សម្ងួត កែច្នៃវេចខ្ចប់ និងគាំទ្រសម្រាប់ទុនវិនិយោគលើឧបករណ៍  បរិក្ខារ គ្រឿងចក្រ ការសាងសង់រោងចក្រ ឬអគារផលិតកម្ម និងគោលបំណងផ្សេងៗទៀត។

    ប្រភេទឥណទាន
    • ឥណទានរយៈពេលខ្លីជាទុនបង្វិល
    • ឥណទានកម្រិតពិដានជាទុនបង្វិល
    • ឥណទានរយៈពេលវែងជាទុនវិនិយោគ
    ទំហំឥណទាន ចាប់ពី ៥.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល រហូតដល់១.០០០.០០០ ដុល្លារអាម៉េរិក
    រយៈពេល រហូតដល់ ៣៦ ខែ
    អត្រាការប្រាក់ ចាប់ពី ៧-៩% ក្នុងមួយឆ្នាំ
    កម្រៃសេវារដ្ឋបាល ១% នៃទំហំឥណទាន​ (យកតែម្តងគត់)
    របៀបបង់សងឥណទាន 1.ការប្រាក់ទូទាត់ងប្រចាំខែ

     

    2.ប្រាក់ដើមទូទាត់សងរំលស់ប្រចាំខែ ត្រីមាស ឆមាសឬប្រចាំឆ្នំាឬផ្អែកតាមលំហូរសាច់ប្រាក់ នៃអាជីវកម្ម

    សម្គាល់៖ លក្ខខណ្ឌផ្សេងៗទៀត ត្រូវបានអនុវត្ត

    ឯកសារសម្រាប់ដាក់ពាក្យស្នើសុំឥណទាន

    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅរបស់អ្នកតំណាង (ច្បាប់ថតចម្លង)
    • ឯកសារអចលនវត្ថុ (ប្លង់រឹង ឬប្លង់ទន់) សម្រាប់ដាក់ធានា
    • របាយការណ៍ហិរញ្ញវត្ថុឆ្នាំចាស់ និងឆ្នាំបច្ចុប្បន្ន
    • លក្ខន្តិកៈ និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីរបស់សហគមន៍កសិកម្ម
    • កំណត់ហេតុក្រុមប្រឹក្សាភិបាលស្តីពីការប្រគល់សិទ្ធឱ្យខ្ចីបរិភោគពីធនាគារ។
    ចែករំលែក
    សូមរង់ចាំមួយភ្លែត