ផ្ញើទៅ៖
តើវាជាទីតាំងត្រឹមត្រូវរបស់អ្នកទេ? តម្លៃ និងលក្ខខណ្ឌអាចប្រែប្រួលអាស្រ័យលើទីតាំង
សូមជ្រើសរើសទីតាំងផ្សេងទៀត។

    • ជ្រើសរើសភាសា
    • ជ្រើសរើសរូបិយប័ណ្ណ

    ឥណទានសម្រាប់ទ្រទ្រង់វិស័យកសិកម្មខ្នាតតូច

    អតិថិជនគោលដៅ

    អតិថិជនគោលដៅគឺជា រូបវន្តបុគ្គល ដែលកំពុងប្រកបមុខរបរ ឬធ្វើអាជីវកម្មផ្ទាល់ខ្លួនពាក់ព័ន្ធនឹងខ្សែច្រវាក់ផលិតកម្មកសិកម្ម មានដូចខាងក្រោម៖

    • ការធ្វើស្រែ-ចម្ការ
    • ការចិញ្ចឹមសត្វ
    • ការធ្វើវារីវប្បកម្ម
    • ការដាំដុះបន្លែ ឬផ្លែឈើ
    • ការធ្វើ ឬពង្រីកការដាំដុះដំណាំឧស្សាហកម្ម
    • ការទិញ-លក់វត្ថុធាតុចូលកសិកម្ម
    • ការកែច្នៃកសិ-ឧស្សាហកម្មចម្រុះ
    • ការកែច្នៃចំណីអាហារដែលមានប្រភពពីផលិតផលកសិកម្ម
    • ការកែច្នៃផលិតផលពាក់កណ្ដាលសម្រេច និងសម្រេច
    • ការធ្វើជំនួញខ្នាតតូចពាក់ព័ន្ធនឹងខ្សែច្រវាក់ផលិតកម្មកសិកម្ម និង
    • ផ្នែកផ្សេងៗទៀតដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

    លក្ខខណ្ឌតម្រូវ

    • ជារូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរ
    • ត្រូវមានទីលំនៅ និងឬកន្លែងប្រកបរបរច្បាស់លាស់ និងមានប្រវត្តិល្អ
    • ត្រូវមានបទពិសោធន៍ដែលពាក់ព័ន្ធ ឬ/និងក្នុងមុខរបរ ឬអាជីវកម្ម
    • ត្រូវមានឆន្ទៈក្នុងការអភិវឌ្ឍខ្លួនពីកសិករទៅជាសហគ្រិន។

    ទុនបង្វិល

    • ទំហំឥណទាន ៥០០-៥.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
    • អត្រាការប្រាក់ ១០% ក្នុង១ឆ្នាំ (ប្លង់រឹង) និង ១១% ក្នុង១ឆ្នាំ (ប្លង់ទន់) ក្នុងមួយឆ្នាំ សម្រាប់ជាប្រាក់ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
    • រយៈពេល រហូតដល់ ៣៦ខែ​
    • សោហ៊ុយទម្រង់ការ ១% ប្រចាំឆ្នាំ លើសមតុល្យឥណទាន

    ទុកវិនិយោគ

    • ទំហំឥណទាន ៥.០០០- ២០.០០០ ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
    • អត្រាការប្រាក់ ៨% ក្នុង១ឆ្នាំ (ប្លង់រឹង) និង ៩% ក្នុង១ឆ្នាំ (ប្លង់ទន់) ក្នុងមួយឆ្នាំ សម្រាប់ជាប្រាក់ដុល្លារអាម៉េរិក ឬសមមូលជាប្រាក់រៀល
    • រយៈពេល រហូតដល់ ៦០ខែ​
    • សោហ៊ុយទម្រង់ការ ១% ប្រចាំឆ្នាំ លើសមតុល្យឥណទាន

    ទ្រព្យធានា

    • ប្លង់រឹង ឬប្លង់ទន់ដែលទទួលស្គាល់តាមច្បាប់ ឬវិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ជាដើម។

    អត្ថប្រយោជន៍ (លក្ខណៈពិសេសនៃផលិតផល)

    • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្នានការពិន័យ
    • អាចមានអ្នកធានាទ្រព្យដាក់បញ្ចាំជំនួសបាន
    • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

    ឯកសារតម្រូវ

    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ថតចម្លង)
    • ឯកសារអចលនវត្ថុ​ (ប្លង់រឹង ឬប្លង់ទន់) សម្រាប់ដាក់ធានា
    • លិខិតអនុញ្ញាតធ្វើអាជីវកម្ម (ថតចម្លង)
    • ឯកសារតម្រូវផ្សេងៗទៀតក្នុងករណីចាំបាច់។
    ចែករំលែក
    សូមរង់ចាំមួយភ្លែត