ឥណទានបៃតង
ឥណទានបៃតង
អតិថិជនគោលដៅ
រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម (Agriculture value chain actor) និងបម្រើដល់សេដ្ឋកិច្ចជនបទ ហើយសកម្មភាពអាជីវកម្មត្រូវតែរួមចំណែកក្នុងការការពារបរិស្ថាន និងសង្គមដោយផ្សារភ្ជាប់ទៅនឹងឆន្ទៈចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមាននិរន្តរភាព។
អតិថិជនគោលដៅទាំងអស់ត្រូវមានទីតាំងអាជីវកម្ម ឬផលិតកម្មនៅក្នុងស្រុក ហើយត្រូវការចាំបាច់នូវដើមទុនដើម្បីយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
វិសាលភាពនៃការផ្តល់ហិរញ្ញប្បទានបៃតង
ជាប្រភេទមុខរបរ/អាជីវកម្មដែលស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម (ចាប់ពីដំណាក់កាលចាប់ផ្តើមផលិត ដល់ដំណាក់កាលចែកចាយប្រើប្រាស់) ហើយសកម្មភាពអាជីវកម្មត្រូវផ្តោតលើការកាត់បន្ថយផលប៉ះពាល់ដល់ បរិស្ថាន ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការសម្របទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលសកម្មភាព អាជីវកម្មទាំងនោះមានការចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ វិសាលភាពនៃការផ្តល់ហិរញ្ញប្បទានបៃតង គឺគ្របដណ្តប់លើចំណុចធំៗដូចជា៖ ការជួយកាត់បន្ថយដល់ការប្រែប្រួលអាកាសធាតុ “Mitigation”, ការបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ “Adaptation”, ការរួមបញ្ចូលគ្នារវាង ការជួយកាត់បន្ថយដល់ការប្រែប្រួលអាកាស-ធាតុ និង ការបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ “Cross-cutting” រួមជាមួយនឹងការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗទៀតទៅដល់បរិស្ថាន និងសង្គម “Co-benefits”។
| វិសាលភាពក្នុងការផ្តល់ហិរញ្ញប្បទានបៃតង | |
|---|---|
| ការជួយកាត់បន្ថយដល់ការប្រែប្រួលអាកាសធាតុ (Mitigation): | ផ្ដល់ហិរញ្ញប្បទានដល់ តួអង្គណាមួយនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ដែលមានគំរូអាជីវកម្ម ចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឬក៏ជាសកម្មភាពដែលស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ។ ប្រភេទអាជីវកម្មទាំងនោះ រួមមានដូចជា៖ ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ,ថាមពលខ្យល់,ថាមពលវារីអគ្គីសនី, ជីវថាមពល, ជីវឧស្ម័ន, ការបង្កើនការប្រើប្រាស់ថាមពលឱ្យកាន់តែមានប្រសិទ្ធភាព, បច្ចេកទេសកសិកម្មដែលសម្របទៅនឹងការកាត់បន្ថយការបំភាយកាបូន,ការអនុវត្តកសិកម្មបុនភាវកម្ម (កសិកម្មកកើតឡើងវិញ)ដើម្បីថែរក្សាគុណភាពដី។ល។ |
| ការបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ (Adaptation): | ផ្ដល់ហិរញ្ញប្បទានដល់ តួអង្គណាមួយនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ហើយមានគំរូអាជីវកម្មជួយគាំទ្រ ឬកាត់បន្ថយនូវភាពងាយរងគ្រោះ ដែលវាបង្កផលប៉ះពាល់ដោយសារតែកត្តាការប្រែប្រួលអាកាសធាតុ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ឧទាហរណ៍ដូចជា ការផ្លាស់ប្តូរធាតុអាកាសឆាប់រហ័សជាដើម។ កត្តាទាំងនេះអាចសម្រេចបានតាមរយៈដូចជា៖ ការជ្រើសរើសពូជដាំដុះដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរួមាន គ្រោះរាំងស្ងួត, គ្រោះទឹកជំនន់… ការដាំដុះក្នុងផ្ទះសំណាញ់/ផ្ទះកញ្ចក់, ពង្រឹងការគ្រប់គ្រង/រក្សានិងការប្រើប្រាស់ទឹក, ការរៀបចំប្រព័ន្ធស្រោចស្រពបែបលក្ខណៈសន្សំសំចៃទឹកជាដើម។ |
| ការរួមបញ្ចូលគ្នារវាង ការជួយកាត់បន្ថយដល់ការប្រែប្រួលអាកាសធាតុ និង ការបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ (Cross-cutting): | ផ្ដល់ហិរញ្ញប្បទានដល់ តួអង្គណាមួយនៅក្នុងខែ្សច្រវាក់តម្លៃកសិកម្ម ហើយមានគំរូអាជីវកម្មផ្តល់ដំណោះស្រាយចំពោះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ទាំងលក្ខណៈជា ការជួយកាត់បន្ថយដល់ការប្រែប្រួលអាកាសធាតុ (Mitigation) និងលក្ខណៈជា ការបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ (Adaptation)។ |
| ការផ្តល់អត្ថប្រយោជន៍ផ្សេងៗ (Co-benefits): | រាល់មុខរបរអាជីវកម្មឬគម្រោងវិនិយោគដែលបានផ្តល់ហិរញ្ញប្បទាន គឺត្រូវតែចូលរួមចំណែក ដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលផ្តល់អត្ថប្រយោជន៍ដល់ធាតុណាមួយឬលើសពីមួយ ដូចខាងក្រោម៖
|